មុននឹងហៅនរណាម្នាក់ថា មិត្តភក្តិ អ្នកគួរតែស្គាល់ និងមើលគេឱ្យបានច្បាស់សិន

ពាក្យចាស់ពោលបានល្អណាស់ ៖ “មាសយកកភ្លើងមកលុត ចំណែកមនុស្សវិញយកមាសប្រាក់មកសាកល្បង” ដូច្នេះហើយ បើនិយាយចំពោះមិត្តភាពវិញ មិត្តខ្លះមិនបាច់ចាំដល់អ្នកហាមាត់ទេ គេចេញមុខជួយអ្នកបាត់ទៅហើយ។ មិត្តម្នាក់ដែលចិត្តបាន អ្នកគ្រាន់តែហាមមាត់ គឺនឹងជួយអ្នកភ្លាម នេះគឺជាមិត្តល្អហើយ តែបើអ្នកហាមាត់ គេសន្យាយល់ព្រមជួយដល់អ្នក តែចុងក្រោយបែរជាមិនបានជួយអ្នកទៅវិញ នេះគឺជាមិត្តរាប់អានតែសម្បកក្រៅប៉ុណ្ណោះ។ នៅមានមួយប្រភេទទៀត មិនត្រឹមតែមិនជួយអ្នកទេ នៅចង់ជាន់អ្នកពន្លិចទៀត នោះមិនមែនមិត្តភក្តិឡើយ។ ខ្ញុំមិនចូលចិត្តមនុស្សដែលពោរពេញដោយល្បិចកលឡើយ ក៏មិនចូលចិត្តមនុស្សដែលឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយដែរ រឹតតែមិនចូលចិត្តរាប់អានមិត្តក្លែងក្លាយ។ ខ្ញុំចូលចិត្តមនុស្សដែលសាមញ្ញ រឿងដែលសាមញ្ញ ទោះពួកខ្ញុំរាងឡប់ៗបន្តិចមែន តែរៀងរាល់ថ្ងៃរស់នៅដោយភាពរីករាយសើចក្អាកក្អាយ។ ខ្ញុំចូលចិត្តមិត្តភក្តិដែលមានចិត្តស្មោះតែប៉ុន្មាននាក់ក៏បានដែរ តែនៅជុំគ្នារមែងតែមានរឿនិយាយគ្នាមិនចេះអស់ គ្មានល្បិចកល មិនមានការជាន់ឈ្លី មិននិយាយដៀមដាបចាក់ដោត គឺធ្វើដាក់គេដោយចិត្តស្មោះ។ ​- ស្អប់អ្នកខ្លះ គ្រាន់តែពាក្យសម្ដីគេតែមួយមាត់សោះអាចសម្លាប់គេបាន! – ស្អប់អ្នកខ្លះ ក្អេងក្អាងសម្ញែងឫក មើលស្រាលអ្នកអន់ជាងខ្លួន! – ស្អប់អ្នកខ្លះ រមែងនិយាយពាក្យមានបន្លា សឹងតែដល់ថ្នាក់យករឿងរបស់គេមកនិយាយសើចចំអកទៀតផង! ខ្ញុំចូលចិត្តមិត្តចិត្តស្មោះ យោគយល់គ្នាអធ្យាស្រ័យគ្នារាល់ចំណុចខ្វះខាតរវាងគ្នា និងគ្នា។ ខ្ញុំមិនប្រាកដថាឆ្លាតទេ ប៉ុន្តែ ខ្ញុំក៏មិនល្ងង់ដែរ មានរឿងជាច្រើន ខ្ញុំសុទ្ធតែមើលដឹង គ្រាន់តែខ្ញុំមិនចង់និយាយតែប៉ុណ្ណោះ ពីព្រោះខ្ញុំយល់ថាមនុស្សឆ្លាតពេក … Continue reading មុននឹងហៅនរណាម្នាក់ថា មិត្តភក្តិ អ្នកគួរតែស្គាល់ និងមើលគេឱ្យបានច្បាស់សិន